ស្វែងយល់អំពីដំណើរការ RSD របស់ UNHCR
គោលបំណងចម្បងរបស់ CAP គឺដើម្បីជួយដល់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលកំពុងឆ្លងកាត់នីតិវិធីកំណត់ស្ថានភាពជនភៀសខ្លួន (RSD) ជាមួយ UNHCR នៅប្រទេសថៃ។
យើងផ្តល់ដំបូន្មានគ្រប់ជំហាននៃនីតិវិធី។ បើសមស្រប យើងក៏អាចធ្វើការស្រាវជ្រាវផ្នែកច្បាប់ និងផ្តល់ព័ត៌មានប្រទេសដើម, រៀបចំទីបន្ទាល់របស់អតិថិជន, ជួយជាមួយភស្តុតាង និង/ឬសង្កេតការសម្ភាសន៍ ដើម្បីគាំទ្រកម្មវិធីជនភៀសខ្លួន។
CAP គឺជាភ្នាក់ងារដែលផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ទីប្រឹក្សារបស់យើងនឹងវាយតម្លៃរាល់សំណើ ហើយសមត្ថភាពរបស់យើងក្នុងការជួយគឺអាស្រ័យលើកត្តាមួយចំនួន។
តើ UNHCR បានបដិសេធពាក្យសុំរបស់អ្នកទេ? អ្នកមានពេលវេលាកំណត់ដើម្បីប្តឹងតវ៉ាចំពោះការបដិសេធនេះ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការយល់ដឹងអំពីការបដិសេធ ឬសេចក្តីជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍ សូមប្រាកដថាអ្នកទាក់ទងមកយើងខ្ញុំភ្លាមៗ។
បញ្ហាមួយចំនួនដែលយើងអាចជួយបានគឺ៖
- ការចុះឈ្មោះ
- សេចក្តីថ្លែងការណ៍ និងភស្តុតាង
- សម្ភាសន៍
- ការរួបរួមគ្រួសារ
សេវាកម្មផ្សេងទៀតៗ
យើងក៏ជួយអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនជាមួយនឹងបញ្ហាផ្លូវច្បាប់ផ្សេងទៀតដែលពួកគេប្រឈមមុខនៅក្នុងប្រទេសថៃ។ រួមទាំងការពិគ្រោះយោបល់, តំណាង និងការបញ្ជូនទៅកាន់អង្គការផ្សេងទៀតតាមដែលសមស្រប។ បញ្ហាទូទៅរួមមានបញ្ហា អន្តោប្រវេសន៍, ការចាប់ខ្លួន, ការឃុំខ្លួន, ធានានៅក្រៅឃុំ និងការទទួលបានការថែទាំសុខភាព និងការអប់រំ។